{"asset":"news","key":"3736","locale":"km","id":"news:3736:km","entityId":"news:3736","canonicalUrl":"https://www.kps-tv.com/km/news/detail/3736","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៊ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់យោធាថៃ","summary":"ប្រធានព្រឹទ្ធសភា ហ៊ុន សែន នៅថ្ងៃទី១៦ ធ្នូ បានបដិសេធថាមានជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀតចូលរួមប្រយុទ្ធ ឬជាទីប្រឹក្សាយោធារបស់កម្ពុជា។","body":"សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលថា កម្ពុជាមានទាហានរុស្ស៊ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់យោធាថៃ។ សម្តេចតេជោ បញ្ជាក់ថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។\nសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖\nប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។\nយើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។\nយើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕ សម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16462","languageVersionId":"13936","visibilityVersion":"2","versionToken":"a1.S7RuqkF3FTAI4IhnOV_wBIpVtVD39Y0cF2ZX-HI1634"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-16T10:41:22Z"}