# វត្ថុបុរាណខ្មែរចំនួន៣ រូបនឹងវិលត្រឡប់ពីអាម៉េរិកមកមាតុភូមិវិញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3752>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16459","languageVersionId":"13927","visibilityVersion":"2","versionToken":"a1._kC-ItzdTt2u3pt3eCaiGjc01948WkmPLou5PhOdx2s"}

Original publication: 2025-12-17T09:11:48Z

ក្រសួងវប្បធម៌ថា ក្រុមប្រឹក្សាស្មិតសូនីញ៉ានសម្រេចថ្ងៃទី២៧ ខែតុលាឱ្យប្រគល់វត្ថុបុរាណខ្មែរ៣រូប ក្រោយចរចាច្រើនឆ្នាំ។ វត្ថុពីសតវត្សទី១០និងចុងទី១២នឹងវិលមកកម្ពុជាឆាប់ៗ។

វត្ថុបុរាណខ្មែរចំនួន៣ រូបនឹងវិលត្រឡប់ពីអាម៉េរិកមកមាតុភូមិវិញឆាប់ៗនេះ រួមមាន ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពសី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមនី្ទរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញ៉ាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាម៉រិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញ៉ាន បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


