{"asset":"news","key":"3753","locale":"km","id":"news:3753:km","entityId":"news:3753","canonicalUrl":"https://www.kps-tv.com/km/news/detail/3753","state":"ready","title":"អ្វីទៅជា «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»!","summary":"វេទិកានិពន្ធនាយកលើកទី២២គ្រោងធ្វើថ្ងៃទី១៩ ខែធ្នូ ក្រោមប្រធានបទតួនាទីអ្នកសារព័ត៌មានពេលជម្លោះព្រំដែន ដោយអញ្ជើញអ្នកគ្រប់គ្រងនិងអ្នកទទួលខុសត្រូវព័ត៌មានជិត២០០នាក់ និងវាគ្មិនមានបទពិសោធន៍។","body":"តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន គឺជាប្រធានបទនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២២ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។\nវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា គឺជាវេទិកាប្រចាំឆ្នាំដ៏ធំរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយបានលើកយកប្រធានបទសំខាន់ៗទាក់ទងនឹងបច្ចុប្បន្នភាព ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែន។\nការលើកយកប្រធានបទខាងលើមកពិភាក្សាគឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែម ក៏ដូចជាការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងជម្លោះ ជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌មានបង្កឲ្យជម្លោះកាន់តែរីករាលដាលជាដើម។\nវ.ន.ស.ក ក៏នឹងមានការអំពាវនាវផងដែរដល់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ឲ្យមកយកព័ត៌មានដោយផ្ទាល់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវមានតុល្យភាព និងមានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្រ្គាមកម្ពុជា-ថៃ។\nអ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានជិត២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័ត៌មាននឹងត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២ នេះ៕\nប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16426","languageVersionId":"13828","visibilityVersion":"2","versionToken":"a1.mYLf3rLwtsovclCw8Na5S7ttQ5ZHPgNkK9H9mvK99ME"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-17T09:21:53Z"}