{"asset":"news","key":"3760","locale":"km","id":"news:3760:km","entityId":"news:3760","canonicalUrl":"https://www.kps-tv.com/km/news/detail/3760","state":"ready","title":"សហភាពអឺរ៉ុបត្រៀមផ្តល់រូបភាពផ្កាយរណប ដើម្បីគាំទ្រការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា–ថៃ","summary":"លោកស្រី Kaja Kallas អំពាវនាវឱ្យស្ដារបទឈប់បាញ់កម្ពុជា–ថៃបន្ទាន់ និងបន្តចូលរួមបន្ធូរជម្លោះ ដោយបញ្ជាក់ថា អឺរ៉ុបអាចផ្ដល់រូបភាពផ្កាយរណបគាំទ្រការឃ្លាំមើលនិងអនុវត្តបទឈប់បាញ់។","body":"លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា ជម្លោះរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មិនគួរបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរទៀតឡើយ។ ដោយហេតុនេះ បទឈប់បាញ់ចាំបាច់ត្រូវស្តារឡើងវិញជាបន្ទាន់។ លោកជំទាវបានបន្ថែមថា លោកជំទាវផ្ទាល់នឹងបន្តចូលរួម និងជំរុញកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្តនៃការកើនឡើងជម្លោះ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។\nជាមួយគ្នានេះ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប ដើម្បីគាំទ្រដល់ការឃ្លាំមើល និងអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរ៕\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16360","languageVersionId":"13715","visibilityVersion":"2","versionToken":"a1.Kl-7krYD_wkh0OS2-oOBJCRb7ZxcoZYGwa5WuATex4o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-18T03:02:52Z"}