{"asset":"news","key":"3761","locale":"km","id":"news:3761:km","entityId":"news:3761","canonicalUrl":"https://www.kps-tv.com/km/news/detail/3761","state":"ready","title":"ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង អំពាវនាវដល់អ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃពេលធ្វើដំណើរមកកម្ពុជា","summary":"ស្ថានទូតកម្ពុជានៅបារាំងអំពាវនាវឱ្យអ្នកមកកម្ពុជាជៀសវាងឆ្លងកាត់ថៃនិងក្រុមហ៊ុនអាកាសចរណ៍ថៃ ដោយលើកឡើងពីការសួរយូរ ការទាមទារឯកសារនៅបាងកក និងការបាត់វ៉ាលីក្នុងករណីខ្លះ។","body":"ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានអំពាវនាវដល់អ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរមកកម្ពុជា។\nស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបញ្ជាក់ដល់អ្នកដំណើរថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជាការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។\nជាមួយគ្នានោះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជា បានលើកឡើងថា នៅក្នុងករណីខ្លះអ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16358","languageVersionId":"13711","visibilityVersion":"2","versionToken":"a1.HE9-5Qn6EhKpuHTbNp0dj1Gxtyl86zzl5-BW2Tuztr0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-18T03:27:29Z"}