# តាមសេចក្ដីរាយការណ៍៖ ព្រឹកនេះ យោធាថៃបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើភូមិសាស្ត្រពីរកន្លែងនៅតំបន់ព្រំដែនកម្ពុជា–ថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3764>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16356","languageVersionId":"13705","visibilityVersion":"2","versionToken":"a1.M-j9g_maiTz1bJa2lFeY1OisitT_s5PA6e6qwiAr9Jk"}

Original publication: 2025-12-18T03:56:00Z

សេចក្ដីរាយការណ៍ថា F-16ថៃទម្លាក់គ្រាប់បែកនៅភ្នំខ្មោច ម៉ោង០៩:៥១ និងពាក់ស្បែក ម៉ោង១០:០៧ ថ្ងៃទី១៨ ខែធ្នូ។ អ្នកនាំពាក្យថា កងកម្លាំងកម្ពុជានឹងបន្តឈរជើងនិងប្រុងប្រយ័ត្នខ្ពស់។

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៩:៥១ នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើភូមិសាស្ត្រ «ភ្នំខ្មោច» ហើយនៅវេលាម៉ោង ១០:០៧ នាទី បន្តប្រើយន្តហោះចម្បាំងប្រភេទដដែល ទម្លាក់គ្រាប់បែកលើភូមិសាស្ត្រ «ពាក់ស្បែក»។
តាមសេចក្តីរាយការណ៍អំពីស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ បានឱ្យដឹងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅតំបន់យោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រ ភ្នំខ្មោច និងពាក់ស្បែក ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងកម្លាំងកម្ពុជានឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ និងមោះមុត ដោយតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងនឹងសត្រូវឈ្លានពាន ព្រមទាំងរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា ដោយភាពក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕ 
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


