# វៀតណាមទទួលពលរដ្ឋ៦៣នាក់ពីកម្ពុជា ក្នុងនោះ៤២នាក់ត្រូវបានរាយការណ៍ថារត់ចេញពីទីតាំងឆបោក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3767>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16352","languageVersionId":"13694","visibilityVersion":"2","versionToken":"a1.VRtoRriXJw6gcnx_LWWRBUv3QfiJ0bgCN5gZQYBJrxA"}

Original publication: 2025-12-18T07:15:28Z

ឆ្មាំព្រំដែនដុងណៃទទួលជនជាតិវៀតណាម៦៣នាក់ដែលកម្ពុជាបណ្ដេញចេញ ថ្ងៃទី១៧ ធ្នូ។ អត្ថបទថា៤២នាក់រត់ចេញពីទីតាំងឆបោកនៅឧត្តរមានជ័យ និងរាយការណ៍ពីការបង្ខំធ្វើការនិងការវាយដំ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាមបានទទួលពលរដ្ឋវៀតណាមចំនួន ៦៣នាក់ ដែលអាជ្ញាធរកម្ពុជាបណ្តេញចេញ។ ក្នុងចំណោមនោះមាន ៤២នាក់ បានរត់គេចខ្លួនពីសួនឧស្សាហកម្មបន្លំទូរគមនាគមន៍ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។ ពួកគេបានរាយការណ៍ថាត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួលក្រោមលក្ខខណ្ឌដ៏គួរឱ្យរន្ធត់ មិនអាចទាក់ទងក្រុមគ្រួសាររបស់ពួកគេ និងទទួលរងការវាយដំដោយសារការមិនគោរពតាមបញ្ជា៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


