{"asset":"news","key":"3770","locale":"km","id":"news:3770:km","entityId":"news:3770","canonicalUrl":"https://www.kps-tv.com/km/news/detail/3770","state":"ready","title":"នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងសមត្ថកិច្ចធ្វើការចេញល្បាតតាមខ្នងផ្ទះពលរដ្ឋ និងគោលដៅសំខាន់ៗដើម្បីការពារផ្ទះសម្បែងជនភៀសសឹក","summary":"នគរបាលក្រុងសំរោងចាត់កម្លាំងស៊ីវិលល្បាតតាមផ្ទះនិងគោលដៅសំខាន់ៗ ស្រាវជ្រាវករណីលួចនិងការផ្ដល់ព័ត៌មានទៅភាគីថៃ ដើម្បីការពារទ្រព្យសម្បត្តិពលរដ្ឋដែលភៀសសឹក។","body":"កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលក្រុងសំរោងបានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញល្បាតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង និងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងបង្ការបង្ក្រាបនៅរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ខណៈពលរដ្ឋខ្មែរបានភៀសសឹកចាកចេញចោលផ្ទះសម្បែងដោយសារតែអំពើឈ្លានពានរបស់ពួកយោធាថៃ។\nទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសមត្ថកិច្ចយើងក្នុងការថែរក្សាចំពោះទ្រព្យសម្បត្តិបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន ខណៈស្ថានភាពការឈ្លានពានពួកថៃនៅតែបន្តយ៉ាក្តៅកគុកក៍ដោយ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16251","languageVersionId":"13551","visibilityVersion":"2","versionToken":"a1.TiN3a941Jx354ljybEJhsnE5ry5DMfA0_6-kAb8kW34"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-18T08:45:56Z"}