{"asset":"news","key":"3784","locale":"km","id":"news:3784:km","entityId":"news:3784","canonicalUrl":"https://www.kps-tv.com/km/news/detail/3784","state":"ready","title":"ក្រសួងអប់រំ៖ សិស្សភៀសសឹកជាង ៩ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សាជាង ១ពាន់កន្លែង","summary":"គិតត្រឹមព្រឹកថ្ងៃទី១៨ ធ្នូ សិស្សភៀសសឹក៩៤០៧នាក់បានចូលរៀនបណ្ដោះអាសន្ននៅគ្រឹះស្ថាន១៦០២ ក្នុងរាជធានី–ខេត្ត២២។ ក្រសួងអប់រំអំពាវនាវឱ្យអាណាព្យាបាលនាំកូនចុះឈ្មោះនៅក្បែរទីជម្រក។","body":"សិស្សភៀសសឹកចំនួន ៩៤០៧នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២កន្លែង ក្នុងរាជធានី-ខេត្ត២២ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។\nកន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នឱ្យបានគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។\nគួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16243","languageVersionId":"13527","visibilityVersion":"2","versionToken":"a1.QjpcDq_nR7op4VAScqHhEUgujOsoiQHVSexvcnMqKj8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-19T03:45:15Z"}