{"asset":"news","key":"3787","locale":"km","id":"news:3787:km","entityId":"news:3787","canonicalUrl":"https://www.kps-tv.com/km/news/detail/3787","state":"ready","title":"ពលរដ្ឋខ្មែរបានប្រមូលផ្តុំគ្នាដើរព្យុហយាត្រាដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ","summary":"ពលរដ្ឋខ្មែរនិងជនបរទេសជាច្រើនបានដើរដើម្បីសន្តិភាពនៅភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ដោយអំពាវនាវឱ្យអន្តរជាតិជួយអន្តរាគមន៍ បញ្ឈប់ការវាយប្រហារ និងគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាព។","body":"ទិដ្ឋភាពពលរដ្ឋខ្មែរ រួមទាំងជនបរទេសជាច្រើនកុះករ បានប្រមូលផ្តុំគ្នាដើរព្យុហយាត្រា ដើម្បីសន្តិភាព (March for Peace) នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូនេះ ក្នុងគោលបំណងផ្ញើរសារទៅកាន់ពិភពលោកថា អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានប្រទេសថៃឈ្លានពាន និងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ តាំងពីថ្ងៃទី៧ ខែធ្នូ។\nក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាទាំងមូល បានអំពាវនាវឱ្យអន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់សកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16241","languageVersionId":"13521","visibilityVersion":"2","versionToken":"a1.SYOGwhLKvRQM3wOleeLA1B4tJe5DCREyAbNGLjN6eXA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-19T07:32:48Z"}