{"asset":"news","key":"3790","locale":"km","id":"news:3790:km","entityId":"news:3790","canonicalUrl":"https://www.kps-tv.com/km/news/detail/3790","state":"ready","title":"ថ្ងៃនេះយោធាថៃបានចាប់ផ្តើមបាញ់ប្រហារចូលទឹកដីកម្ពុជាតាំងពីព្រឹកព្រលឹម","summary":"អ្នកនាំពាក្យក្រសួងការពារជាតិរាយការណ៍ថ្ងៃត្រង់ថា យោធាថៃបាញ់រះ ផ្លោង និងប្រើដ្រូនធំចាប់ពីម៉ោង៤:៥៤ព្រឹក ថ្ងៃទី១៩ ខែធ្នូ ខណៈកងទ័ពនិងនគរបាលកម្ពុជាបន្តឈរជើងនិងតស៊ូ។","body":"យោធាថៃបានបន្តចាប់ផ្តើមបាញ់ប្រហារចូលទឹកដីកម្ពុជាចាប់តាំងពីព្រឹមព្រលឹមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមរបាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅថ្ងៃត្រង់នេះ បានបញ្ជាក់ថា នៅវេលាម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។ ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។ ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។\nចំណែក នៅម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់ កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។ ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។\nប៉ុន្តែទោះបីជាយ៉ាងណា អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16239","languageVersionId":"13515","visibilityVersion":"2","versionToken":"a1.21yI7_g2_Wfe3eBQhqj0Zcmtyp2D2iwf7yq-WyYx0a8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-19T07:59:45Z"}