{"asset":"news","key":"3791","locale":"km","id":"news:3791:km","entityId":"news:3791","canonicalUrl":"https://www.kps-tv.com/km/news/detail/3791","state":"ready","title":"ប្រមុខការទូតអាម៉េរិក ឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ!","summary":"តាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក ថ្ងៃទី១៩ ខែធ្នូ លោក Marco Rubio បានជំរុញសមភាគីថៃឱ្យចាត់វិធានការជាក់ស្ដែងបន្ធូរភាពតានតឹង និងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងគូឡាឡាំពួ។","body":"រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ ដោយបារម្ភពីអំពើហិង្សាជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៩ ខែធ្នូ ២០២៥នេះ។\nលោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទានដើម្បីបន្ធូរបន្ថយភាពតានតឹង។\nរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងជាក់ស្តែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញជាបន្ទាន់៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16238","languageVersionId":"13512","visibilityVersion":"2","versionToken":"a1.jG70A_4Nk8Y-aFgyALN7Uk8abJkS73FEw9NoaiEWUA4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-19T08:17:31Z"}