{"asset":"news","key":"3792","locale":"km","id":"news:3792:km","entityId":"news:3792","canonicalUrl":"https://www.kps-tv.com/km/news/detail/3792","state":"ready","title":"កម្ពុជា-ចិន ប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ឯកភាពលើកកម្ពស់សហគមន៍វាសនារួម និងពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ","summary":"លោក ប្រាក់ សុខុន និងលោក វ៉ាង យី សន្ទនាថ្ងៃទី១៨ ខែធ្នូ ដោយបញ្ជាក់មិត្តភាពដែកថែប ឯកភាពពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនិងសហគមន៍វាសនារួម និងផ្លាស់ប្ដូរទស្សនៈអំពីជម្លោះព្រំដែនកម្ពុជា–ថៃ។","body":"ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។\nបើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។\nក្រៅពីបញ្ហាទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃផងដែរ។ ការសន្ទនានេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិនក៏បានសន្ទនាជាមួយសមភាគីថៃផងដែរ ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីរបញ្ឈប់ការប៉ះទង្គិចគ្នា និងប្រកាសដើរតួជាអ្នកសម្របសម្រួល៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16237","languageVersionId":"13509","visibilityVersion":"2","versionToken":"a1.e-SmfTNO5G0fKLWC0r2IIX0rJC9WrDkR48lBWUvPV3E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-19T08:42:48Z"}