# កម្ពុជា-ចិន ប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ឯកភាពលើកកម្ពស់សហគមន៍វាសនារួម និងពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3792>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16237","languageVersionId":"13509","visibilityVersion":"2","versionToken":"a1.e-SmfTNO5G0fKLWC0r2IIX0rJC9WrDkR48lBWUvPV3E"}

Original publication: 2025-12-19T08:42:48Z

លោក ប្រាក់ សុខុន និងលោក វ៉ាង យី សន្ទនាថ្ងៃទី១៨ ខែធ្នូ ដោយបញ្ជាក់មិត្តភាពដែកថែប ឯកភាពពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនិងសហគមន៍វាសនារួម និងផ្លាស់ប្ដូរទស្សនៈអំពីជម្លោះព្រំដែនកម្ពុជា–ថៃ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។
បើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ក្រៅពីបញ្ហាទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃផងដែរ។ ការសន្ទនានេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិនក៏បានសន្ទនាជាមួយសមភាគីថៃផងដែរ ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីរបញ្ឈប់ការប៉ះទង្គិចគ្នា និងប្រកាសដើរតួជាអ្នកសម្របសម្រួល៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


