{"asset":"news","key":"3794","locale":"km","id":"news:3794:km","entityId":"news:3794","canonicalUrl":"https://www.kps-tv.com/km/news/detail/3794","state":"ready","title":"ក្រសួងការពារជាតិ ជូនដំណឹងបន្ទាន់ពីសកម្មភាពយោធាថៃលើតំបន់ព្រំដែនកម្ពុជា","summary":"ក្រសួងការពារជាតិរាយការណ៍ថា យោធាថៃប្រើF-16ទម្លាក់គ្រាប់បែកនៅពាក់ស្បែក ខេត្តព្រះវិហារ ម៉ោង១៥:៣០ ថ្ងៃទី១៩ ខែធ្នូ។ កងកម្លាំងកម្ពុជាបន្តតាមដាននិងប្រុងប្រយ័ត្នខ្ពស់។","body":"ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់យោធភូមិភាគទី៤ ស្ថិតក្នុងភូមិសាស្ត្រ ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ នៅវេលាម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក នៅក្នុងភូមិសាស្ត្រពាក់ស្បែក។\nកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ព្រមទាំងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន ដោយប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ជានិច្ចឲក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លៃថ្នូរជាតិដោយអង់អាចក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។\nព័ត៌មានលម្អិតបន្ថែមនឹងត្រូវរាយការណ៍ជូននៅពេលក្រោយ៕\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16134","languageVersionId":"13380","visibilityVersion":"2","versionToken":"a1.vADMQKyI3aeXX-3YMHgDNCcXog3DLiCOtPZaPeHewrI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-19T09:50:56Z"}