# សេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃនៅព្រឹកនេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3814>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16123","languageVersionId":"13353","visibilityVersion":"2","versionToken":"a1.BW7dlIu4mfv-NzJ608xI1B6X40sZk173a7LU8Eltsx0"}

Original publication: 2025-12-21T03:07:56Z

ក្រសួងការពារជាតិបានរាយការណ៍ថា នៅម៉ោង៩:៣១ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ប្រាសាទព្រះវិហារ។ ក្រសួងថា កងកម្លាំងកម្ពុជាបន្តតាមដាន និងឈរជើងការពារ ហើយនឹងជូនព័ត៌មានលម្អិតបន្ថែមពេលក្រោយ។

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ពាក់ព័ន្ធនឹងករណីដែលយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៩:៣១នាទីព្រឹក យោធាថៃបានបាញ់ផ្សែងពុល ចូលមកក្នុងភូមិសាស្ត្រតំបន់ប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះមុខស្ថានការណ៍ខាងលើ កងកម្លាំងប្រដាប់អាវុធកម្ពុជាបាននឹងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ព្រមទាំងឈរជើងការពារយ៉ាងរឹងមាំ ស្វាហាប់ និងមោះមុត។ ទន្ទឹមនឹងនេះ កងកម្លាំងកម្ពុជា នៅតែបន្តតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីតតាំងនឹងសកម្មភាពឈ្លានពានគ្រប់រូបភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា ដោយអង់អាចក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរាយការណ៍ជូនសាធារណជននៅពេលក្រោយ៕
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


