{"asset":"news","key":"3838","locale":"km","id":"news:3838:km","entityId":"news:3838","canonicalUrl":"https://www.kps-tv.com/km/news/detail/3838","state":"ready","title":"ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅថៃចៀសវាងធ្វើដំណើរមកព្រំដែន","summary":"ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅថៃរក្សាភាពស្ងប់ស្ងាត់ ស្នាក់នៅនិងធ្វើការធម្មតា ចៀសវាងការជួបជុំ ឬធ្វើដំណើរមកច្រកព្រំដែន រហូតស្ថានការណ៍ប្រក្រតី និងទាក់ទងស្ថាប័នពាក់ព័ន្ធបើរងការគំរាមកំហែង។","body":"ដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងពេលដំណើរឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ ក្រសួងការងារអំពាវនាវបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវបន្តអត់ធ្មត់រក្សាភាពស្ងៀមស្ងាត់ ដោយស្នាក់នៅ និងធ្វើការនៅទីតាំងការងាររបស់ខ្លួនធម្មតា ចៀសវាងការជួបជុំឬធ្វើដំណើរវិលត្រឡប់មកកាន់ច្រកព្រំដែន រហូតដល់ស្ថានភាពវិលត្រឡប់មកជាប្រក្រតីឡើងវិញ។ ការអំពាវនាវដូច្នេះ ដោយសារតែក្រុមយោធាថៃពន្លាតការវាយប្រហារនៅតាមបណ្តោយព្រំដែនមកលើដែនអធិបតេយ្យកម្ពុជាដែលឈានចូលសប្តាហ៍ទី៣ហើយ បើគិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ។\nក្រសួងការងារ បញ្ជាក់ថា ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ សូមបងប្អូនទំនាក់ទំនងរកការគាំពារសុវត្ថិភាព តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក, អនុព័ន្ធការងារនៅទីក្រុងបាងកក, អនុព័ន្ធការងារនៅខេត្តស្រះកែវ, អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិខាងការងារ, អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក នៅខេត្តឈៀងម៉ៃ និងនៅម៉េស៊ត៕\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16107","languageVersionId":"13305","visibilityVersion":"2","versionToken":"a1.z3obgdpKst2GYRrME1mFlvFRl-nTg04_mcTFsX-hDUQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-22T07:04:47Z"}