{"asset":"news","key":"3839","locale":"km","id":"news:3839:km","entityId":"news:3839","canonicalUrl":"https://www.kps-tv.com/km/news/detail/3839","state":"ready","title":"ប្រមុខការទូតម៉ាឡេស៊ី៖ អាស៊ានត្រូវតែធ្វើអ្វីៗទាំងអស់ដែលចាំបាច់ ដើម្បីរក្សាសន្តិភាពក្នុងតំបន់","summary":"លោក Mohamad Hasan បានថ្លែងនៅកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី២២ ខែធ្នូថា កិច្ចខិតខំត្រូវលើសពីការបន្ថយភាពតានតឹង ដោយបង្កើនទំនុកចិត្ត និងបន្តកិច្ចសន្ទនា។","body":"រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានលើកឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២២ ខែធ្នូនេះថា អាស៊ានត្រូវតែធ្វើអ្វីៗ ដែលចាំបាច់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដោះស្រាយស្ថានការណ៍កម្ពុជា-ថៃ ត្រូវតែលើសពីការបន្ថយភាពតានតឹង។ \nលោក Mohamad បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីជឿជាក់ថា សមាគមកម្រិតតំបន់នេះត្រូវតែបង្កើនការកសាងទំនុកចិត្តក្នុងចំណោមភាគីនានា និងធានាថា កិច្ចសន្ទនានៅតែបន្តទៅមុខ ទោះបីជាមានភាពខុសគ្នាក៏ដោយ។ នេះគឺដោយលោកបានកត់សម្គាល់ថា ស្ថិរភាពក្នុងតំបន់ គឺនៅតែជាទំនួលខុសត្រូវរួម។\nលោកបានបន្តថា វិធីសាស្រ្តរបស់អាស៊ាន គួរតែត្រូវបានដឹកនាំដោយមេរៀនពីអតីតកាល ដោយផ្អែកលើគតិបណ្ឌិត ឯកភាព និងទំនុកចិត្ត ដែលបានអនុញ្ញាតឱ្យតំបន់នេះ ជំនះអំឡុងពេលមានភាពចលាចល។\nរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះបានបញ្ជាក់បន្ថែមថា «អាស៊ានត្រូវតែធ្វើអ្វីៗទាំងអស់ដែលចាំបាច់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គោលដៅរបស់យើងគឺ លើសពីការបន្ថយភាពតានតឹង។ យើងត្រូវតែបង្កើនការកសាងទំនុកចិត្ត ក្នុងចំណោមភាគីជម្លោះ និងផ្ដល់ទស្សន:វិស័យសម្រាប់កិច្ចសន្ទនា ទោះបីជាមានភាពខុសគ្នាដែលកំពុងកើតមាន»៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16106","languageVersionId":"13302","visibilityVersion":"2","versionToken":"a1.KLn_wnDslJWll3vR4D9ls-qoVTY_QEvj_xF8SzLU9Hc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-22T07:25:34Z"}