# ប្រមុខការទូតម៉ាឡេស៊ី៖ អាស៊ានត្រូវតែធ្វើអ្វីៗទាំងអស់ដែលចាំបាច់ ដើម្បីរក្សាសន្តិភាពក្នុងតំបន់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3839>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16106","languageVersionId":"13302","visibilityVersion":"2","versionToken":"a1.KLn_wnDslJWll3vR4D9ls-qoVTY_QEvj_xF8SzLU9Hc"}

Original publication: 2025-12-22T07:25:34Z

លោក Mohamad Hasan បានថ្លែងនៅកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី២២ ខែធ្នូថា កិច្ចខិតខំត្រូវលើសពីការបន្ថយភាពតានតឹង ដោយបង្កើនទំនុកចិត្ត និងបន្តកិច្ចសន្ទនា។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានលើកឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២២ ខែធ្នូនេះថា អាស៊ានត្រូវតែធ្វើអ្វីៗ ដែលចាំបាច់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដោះស្រាយស្ថានការណ៍កម្ពុជា-ថៃ ត្រូវតែលើសពីការបន្ថយភាពតានតឹង។ 
លោក Mohamad បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីជឿជាក់ថា សមាគមកម្រិតតំបន់នេះត្រូវតែបង្កើនការកសាងទំនុកចិត្តក្នុងចំណោមភាគីនានា និងធានាថា កិច្ចសន្ទនានៅតែបន្តទៅមុខ ទោះបីជាមានភាពខុសគ្នាក៏ដោយ។ នេះគឺដោយលោកបានកត់សម្គាល់ថា ស្ថិរភាពក្នុងតំបន់ គឺនៅតែជាទំនួលខុសត្រូវរួម។
លោកបានបន្តថា វិធីសាស្រ្តរបស់អាស៊ាន គួរតែត្រូវបានដឹកនាំដោយមេរៀនពីអតីតកាល ដោយផ្អែកលើគតិបណ្ឌិត ឯកភាព និងទំនុកចិត្ត ដែលបានអនុញ្ញាតឱ្យតំបន់នេះ ជំនះអំឡុងពេលមានភាពចលាចល។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះបានបញ្ជាក់បន្ថែមថា «អាស៊ានត្រូវតែធ្វើអ្វីៗទាំងអស់ដែលចាំបាច់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គោលដៅរបស់យើងគឺ លើសពីការបន្ថយភាពតានតឹង។ យើងត្រូវតែបង្កើនការកសាងទំនុកចិត្ត ក្នុងចំណោមភាគីជម្លោះ និងផ្ដល់ទស្សន:វិស័យសម្រាប់កិច្ចសន្ទនា ទោះបីជាមានភាពខុសគ្នាដែលកំពុងកើតមាន»៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


