{"asset":"news","key":"3842","locale":"km","id":"news:3842:km","entityId":"news:3842","canonicalUrl":"https://www.kps-tv.com/km/news/detail/3842","state":"ready","title":"អ្នកនាំពាក្យសម្តេចតេជោ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថាហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិ និងរបួសធ្ងន់ ៥ដង","summary":"ឯកឧត្តម ជា ធីរិទ្ធ បានរំលឹកតាមបណ្តាញសង្គមពីបទពិសោធសង្គ្រាម ការស្វែងរកសន្តិភាព និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដោយសរសើរថាលោកមិនចេះហត់នឿយដើម្បីជាតិនិងប្រជាជន។","body":"(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ មេដឹកនាំកម្ពុជា គ្មានទេពាក្យថាហត់នឿយ សម្តេចបានឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ដង។\nឯកឧត្តម ជា ធីរិទ្ធ បានសរសេរតាមបណ្តាញសង្គមដូច្នេះថា៖ \n«ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង។\n-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។\n-ថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។\n-ដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។\n-បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។\n-គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ!\nរាល់ពេលប្រចាំការ លោកតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16104","languageVersionId":"13296","visibilityVersion":"2","versionToken":"a1.GzHEQQm4gXxukLMU0kEADoIOcIVsnMj4C4lJ-rAEHHg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-22T08:29:08Z"}