{"asset":"news","key":"3847","locale":"km","id":"news:3847:km","entityId":"news:3847","canonicalUrl":"https://www.kps-tv.com/km/news/detail/3847","state":"ready","title":"ក្មេងទំនើងច្រឡំសមត្ថកិច្ចជាគូប្រយុទ្ធ ហូតដាវបម្រុងកាប់ ត្រូវចាប់បាន៤នាក់ និង២នាក់រត់គេច","summary":"នគរបាលកំពង់ស្ពឺរាយការណ៍ថា ក្មេងទំនើងប្រមាណ៦នាក់រង់ចាំវាយគ្នានៅស្រុកបសេដ្ឋ តែច្រឡំកម្លាំងល្បាតជាគូប្រយុទ្ធ ហើយ៤នាក់ត្រូវចាប់ខ្លួន។","body":"ក្រុមក្មេងទំនើង១ក្រុមមានបក្ខពួកប្រមាណ៦នាក់ជិះម៉ូតូ៤គ្រឿងមកអង្គុយផឹកស៊ីណាត់ចាំកាប់គ្នានៅលើខ្នងព្រែក ស្ថិតក្នុងភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅពេលកំពុងចាំគូប្រយុទ្ធ ស្រាប់តែកម្លាំងសមត្ថកិច្ចល្បាតមកដល់ទីតាំងខាងលើ ហើយក្រុមក្មេងទំនើងទាំងនោះស្ទុះហូតដាវចេញមកបម្រុងកាប់សមត្ថកិច្ច ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចបាន៤នាក់ ចំណែក២នាក់ផ្សេងទៀតរត់ចែកជើងគ្នាបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២២និង៣០នាទី នៅពេលដែលកម្លាំងនគរបាលស្រុកបសេដ្ឋ ចុះល្បាតតាមមូលដ្ឋាន ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ចំណែកក្មេងទំនើងទាំងនេះមានទីលំនៅភាគច្រើននៅភូមិឃុំកើតហេតុខាងលើ។\nតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះបញ្ជាក់ថា តាមចម្លើយសារភាពរបស់ពួកគេបានឆ្លើយថា ច្រឡំស្មានតែក្រុមក្មេងដែលមានជម្លោះជាមួយគ្នាណាត់គ្នាមកទីតាំងខាងលើនេះ។ បើតាមជំនាញព្រហ្មទណ្ឌ ក្រុមក្មេងទាំងនេះជាមុខសញ្ញាដែលសមត្ថកិច្ចគ្រប់គ្រងក្នុងបញ្ជីក្មេងទំនើងដែលតែងតែបង្កហេតុនៅតាមទីផ្លូវសាធារណៈពេលកូនសិស្សចេញពីសាលារៀន និងពេលយប់តាមកន្លែងផឹកស៊ី ។ បច្ចុប្បន្នកម្លាំងព្រហទណ្ឌកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី រីឯបក្ខពួកសេសសល់កំពុងតែបន្ដស្រាវជ្រាវ៕\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16101","languageVersionId":"13287","visibilityVersion":"2","versionToken":"a1.PWNUloZcDu3gOkUDI7qUrbok6DGX2R362KZ9AE-TXrQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-22T10:11:14Z"}