{"asset":"news","key":"3853","locale":"km","id":"news:3853:km","entityId":"news:3853","canonicalUrl":"https://www.kps-tv.com/km/news/detail/3853","state":"ready","title":"កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់ វិលទៅរកសន្តិភាពឡើងវិញ","summary":"កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ថ្ងៃទី២៤ ខែធ្នូ ដោយស្នើបញ្ឈប់អរិភាព អនុវត្តកិច្ចព្រមព្រៀង និងធានាការវិលត្រឡប់របស់ជនស៊ីវិលដោយសុវត្ថិភាព។","body":"កម្ពុជា បានសម្ដែងការគាំទ្រចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៤ធ្នូស្អែកនេះ ដោយសង្ឃឹមថាបទឈប់បាញ់ភ្លាមៗនឹងត្រូវកើតឡើងដើម្បីសន្តិភាពនៃប្រទេសទាំងពីរ។\nក្នុងលិខិតចុះថ្ងៃទី២២ ខែធ្នូ ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុន ណាកផានីត (Nattaphon Narkphanit) ដែលជាសហប្រធាន GBC របស់ថៃ  នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា «កម្ពុជាប្ដេជ្ញាចំពោះកិច្ចសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។\nយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ផ្ញើជូនសមភាគីថៃ បានគូសបញ្ជាក់ថា កម្ពុជាបានស្នើរបៀបវារៈសំខាន់ៗមួយចំនួន រួមមានទាំងការបញ្ឈប់ជាបន្ទាន់នូវរាល់អរិភាព និងការគោរពពេញលេញ និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ព្រមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា និងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានព្រមព្រៀងគ្នាក្រោមក្របខ័ណ្ឌដូចគ្នា។\nរបៀបវារៈអាទិភាពផ្សេងទៀតរួមមានការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង របស់ជនស៊ីវិលពីតំបន់ព្រំដែនដែលរងផលប៉ះពាល់ទៅលំនៅឋានរបស់ពួកគេ ព្រមទាំងការធ្វើឱ្យសកម្មឡើងវិញនូវការកំណត់ព្រំដែន និងវិធានការបោសសម្អាតមីនមនុស្សធម៌។\nគូសបញ្ជាក់ថា ប្រធានប្តូរវេនអាស៊ានម៉ាឡេស៊ី កាលពីម្សិលមិញ បានរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលក្នុងនោះភាគីកម្ពុជា-ថៃ បានយល់ព្រមរៀបចំកិច្ចប្រជុំ GBC នៅថ្ងៃស្អែកនេះ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16097","languageVersionId":"13275","visibilityVersion":"2","versionToken":"a1.wfNRXalK38RR-9UH4avCq40590G6m9Y016v1DGlDLAA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-23T03:39:02Z"}