# កិច្ចប្រជុំពិសេសអាស៊ានបានត្រឹមបើកផ្លូវឱ្យ GBC កម្ពុជា-ថៃ ប្រជុំនៅថ្ងៃទី២៤ ខែធ្នូ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3855>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16095","languageVersionId":"13269","visibilityVersion":"2","versionToken":"a1.ikfO_FGcSWwBXHQS5fP4uVwsfqJkMbANpQpKXwXnSQY"}

Original publication: 2025-12-23T04:07:01Z

កិច្ចប្រជុំពិសេសអាស៊ានថ្ងៃទី២២ ខែធ្នូ មិនសម្រេចបទឈប់បាញ់ ប៉ុន្តែបើកផ្លូវឱ្យ GBC កម្ពុជា-ថៃ ពិភាក្សាការអនុវត្ត និងផ្ទៀងផ្ទាត់បទឈប់បាញ់នៅថ្ងៃទី២៤។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជានិងថៃ បានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ។ តាមរយៈសេចក្តីប្រកាសរបស់ប្រធានអាស៊ាន កិច្ចប្រជុំនេះបានបញ្ចប់ទៅជាមួយលទ្ធផលមិនបានសម្រេចឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃនោះឡើយ ប៉ុន្តែបានបើកផ្លូវឱ្យគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កោះប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ។ កិច្ចប្រជុំ GBC នាថ្ងៃស្អែកនេះ នឹងបើកឱ្យថ្នាក់ដឹកនាំកំពូលនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជជែកពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។
ទោះបីជាយ៉ាងណា ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងក្តីសង្ឃឹមថា នឹងមានការបន្ធូរបន្ថយអរិភាពក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ បន្ថែមលើសពីនេះ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹង និងអរិភាពដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសយ៉ាងច្រើន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការជម្លៀសជនស៊ីវិលនៅតាមព្រំដែនទាំងសងខាង។ គួររំលឹកថា សង្គ្រាមឈ្លានពានទឹកដីកម្ពុជាដោយក្រុមយោធាថៃបានផ្ទុះឡើងវិញសាជាថ្មី បន្ទាប់ពីភាគីថៃបានលើកទ័ពចូលឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោលជាលើកទី២ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


