{"asset":"news","key":"3856","locale":"km","id":"news:3856:km","entityId":"news:3856","canonicalUrl":"https://www.kps-tv.com/km/news/detail/3856","state":"ready","title":"អ្នកឧកញ៉ា ទៀ វិចិត្រ៖ ជួយគ្នាក្នុងគ្រាចាំបាច់ ក្មេងស្រី ថៃ សុខហេង មានជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ","summary":"អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រទៅក្រុងកោះរ៉ុងយប់ថ្ងៃទី២២ ខែធ្នូ ដឹកក្មេងស្រីអាយុ១៤ឆ្នាំមានជំងឺគ្រុនឈាមមកព្យាបាលនៅខេត្តព្រះសីហនុ។","body":"ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ឈ្មោះ ថៃ សុខហេង អាយុ ១៤ឆ្នាំ ដែលមានជំងឺគ្រុនឈាម បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។\nសូមបញ្ជាក់ថា ក្មេងស្រីខាងលើ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកដល់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព ហើយបានបន្តដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន GTVC ទៅកាន់មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលការព្យាបាលបន្ទាន់៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16094","languageVersionId":"13266","visibilityVersion":"2","versionToken":"a1.uUC4U7ddluAS8ttZbNcLzN_q7K8dg930e7HHIFz_0lI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-23T04:15:13Z"}