{"asset":"news","key":"3857","locale":"km","id":"news:3857:km","entityId":"news:3857","canonicalUrl":"https://www.kps-tv.com/km/news/detail/3857","state":"ready","title":"លោក ត្រាំ លើកឡើងពីការប្រយុទ្ធកម្ពុជា-ថៃជាថ្មី និងការប្រឹងបញ្ចប់ជម្លោះ","summary":"អត្ថបទរាយការណ៍ពីប្រសាសន៍លោក ត្រាំ ថ្ងៃទី២២ ខែធ្នូ អំពីថៃ-កម្ពុជា ការប្រឹងបញ្ចប់សង្គ្រាមរបស់លោក Marco Rubio និងសំណួរអំពីការបញ្ឈប់ការប្រយុទ្ធ។","body":"ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែធ្នូ បានលើកឡើងពីការប្រយុទ្ធជាថ្មីរវាងថៃនិងកម្ពុជា និងកិច្ចខិតខំដើម្បីបញ្ចប់ជម្លោះ។ លោកបានថ្លែងក្នុងពិធីប្រកាសផលិតនាវាចម្បាំងខ្នាតយក្សថ្មី ជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និងរដ្ឋមន្ត្រីកងទ័ពជើងទឹក។\nឆ្លើយសំណួរអ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងពីការធ្វើការជាមួយរដ្ឋមន្ត្រីការបរទេស Marco Rubio ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ។ លោកបានអះអាងថា បានបញ្ចប់សង្គ្រាម៨រួចមកហើយ និងនិយាយអំពីការរំពឹងកម្រិតលំបាកនៃការដោះស្រាយជម្លោះ។\nយ៉ាងណាក៏ដោយ តើអាម៉េរិកពិតជាអាចបញ្ឈប់សកម្មភាពឈ្លានពានរបស់យោថៃមកលើកម្ពុជាបានទេ! ស្របពេលមហាយក្សចិនបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីធានាសន្តិភាពរវាងកម្ពុជា និងថៃ ប៉ុន្តែម្សិលម៉ិញនេះ អាស៊ានបានបរាជ័យរួចទៅហើយក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ៕\nដោយ៖ ចិន្តា ទីទិ\n\n..","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16093","languageVersionId":"13263","visibilityVersion":"2","versionToken":"a1.Q-cUFjit0QG97x9xquP9j1UCNw5evQI3cAAapkc_cjo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-23T04:17:49Z"}