{"asset":"news","key":"3860","locale":"km","id":"news:3860:km","entityId":"news:3860","canonicalUrl":"https://www.kps-tv.com/km/news/detail/3860","state":"ready","title":"រដ្ឋមន្ត្រីការពារជាតិថៃ ទទួលស្គាល់ថា ប្រទេសនានាមើលឃើញថា ថៃជាភាគីឈ្លានពានលើទឹកដីកម្ពុជា","summary":"តាម Khaosod English រដ្ឋមន្ត្រីការពារជាតិថៃថ្លែងថា គ្មានប្រទេសណាឈរខាងថៃពិតប្រាកដ ហើយប្រទេសនានាមើលឃើញថៃកំពុងឈ្លានពានកម្ពុជា។","body":"បើយោងតាមសារព័ត៌មាន Khaosod English របស់ថៃ ដែលបានចុះផ្សាយនៅថ្ងៃអង្គារ ទី២៣ ខែធ្នូនេះ បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីការពារជាតិថៃថា «គ្មានប្រទេសណាមួយឈរនៅខាងប្រទេសថៃយ៉ាងពិតប្រាកដនោះទេ»។\nលោក ណាត់ថាផុន ណាកផានីត (Natthaphon Narkphanit) បានលើកឡើងថា «គ្មានប្រទេសណាឈរនៅខាងយើងយ៉ាងពិតប្រាកដឡើយ។ ប្រទេសនីមួយៗនិយាយហាក់ដូចជាខ្លួនឯងឈរនៅកណ្តាល ឬមានភាពអព្យាក្រឹត ប៉ុន្តែនៅក្នុងជាក់ស្តែង ពួកគេបែរជាឈរនៅខាងកម្ពុជា ទោះបីជាអះអាងថាខ្លួនមិនលម្អៀងក៏ដោយ។ ពួកគេស្តាប់តែព័ត៌មានពីខាងកម្ពុជា ហើយមើលឃើញថា ប្រទេសថៃជាប្រទេសធំ ដែលកំពុងធ្វើសកម្មភាពឈ្លានពានលើប្រទេសកម្ពុជា»។\nលោកបានបន្តថា «ដូច្នេះ គ្មានប្រទេសណាមួយឈរនៅខាងយើងឡើយ។ ខ្ញុំមិនឃើញមានប្រទេសណាមួយថ្កោលទោសកម្ពុជា ចំពោះបញ្ហាការដាក់មីននៅក្នុងទឹកដីថៃទេ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះមានតែអំពាវនាវឱ្យថៃ បន្ថយការប្រើប្រាស់អាវុធ និងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះ»៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16090","languageVersionId":"13254","visibilityVersion":"2","versionToken":"a1.b6D2zGBf5p52ZDsEcKABcPQxxafRRhJXFAjfcMAseXU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-23T06:27:27Z"}