{"asset":"news","key":"3869","locale":"km","id":"news:3869:km","entityId":"news:3869","canonicalUrl":"https://www.kps-tv.com/km/news/detail/3869","state":"ready","title":"ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវបរទេសនៅសៀមរាប អុជភ្លើងទៀនអំពាវនាវសន្តិភាព និងបញ្ចប់សង្គ្រាម","summary":"នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវបរទេសនៅសៀមរាប ប្រមូលផ្តុំអុជទៀន បង្ហាញទុក្ខសោកចំពោះសង្គ្រាម និងអំពាវនាវឱ្យសង្គ្រាមឆាប់បញ្ចប់ សន្តិភាពត្រឡប់មកវិញ។","body":"នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវបរទេស ដែលកំពុងស្នាក់នៅខេត្តសៀមរាប បានប្រមូលផ្តុំគ្នាអុជភ្លើងទៀន ដើម្បីសម្តែងអារម្មណ៍សោកសៅ និងការព្រួយបារម្ភចំពោះសោកនាដកម្មនៃសង្គ្រាម ដែលបណ្តាលមកពីការឈ្លានពានដោយកងយោធាថៃ លើអធិបតេយ្យភាពនៃប្រទេសកម្ពុជា។\nសកម្មភាពអុជភ្លើងទៀននេះ ក៏មានគោលបំណងអំពាវនាវឱ្យមានសុខសន្តិភាពពេញលេញ សម្រាប់ប្រជាជនកម្ពុជា និងជាសារបញ្ជូនទៅកាន់សហគមន៍អន្តរជាតិថា ប្រជាពលរដ្ឋកម្ពុជា ចង់ឃើញសង្គ្រាមឆាប់បញ្ចប់ និងសន្តិភាពត្រឡប់មកវិញឱ្យបានឆាប់រហ័ស។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16083","languageVersionId":"13233","visibilityVersion":"2","versionToken":"a1.bXRajl20_HC7vLSh1QslwkrM_11fjAtCErRNWNjgx-s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-24T02:57:37Z"}