{"asset":"news","key":"3870","locale":"km","id":"news:3870:km","entityId":"news:3870","canonicalUrl":"https://www.kps-tv.com/km/news/detail/3870","state":"ready","title":"ថៃដាក់លក្ខខណ្ឌចំនួន៣ឱ្យកម្ពុជា មុនកិច្ចប្រជុំ GBC នៅរសៀលនេះ","summary":"តាមលោក ពុយ គា ថៃលើកលក្ខខណ្ឌ៣ មុនកិច្ចប្រជុំលេខាធិការដ្ឋាន GBC ម៉ោង៤រសៀលថ្ងៃទី២៤ ខែធ្នូ៖ កម្ពុជាប្រកាសឈប់បាញ់មុន បទឈប់បាញ់ពិតប្រាកដក្រោមអ្នកសង្កេតការណ៍ និងសហការដោះមីនដោយស្មោះត្រង់។","body":"យោងតាមសំណេររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃនេះ (ម៉ោង ៤:០០ រសៀល) នៅខេត្តចន្ថាបុរីជាប់ប៉ៃលិន ថៃបានបង្ហើរលក្ខខណ្ឌជាមួយកម្ពុជាដូចខាងក្រោមថា៖\nកិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។ ទន្ទឹមនេះ ប្រទេសថៃបានបញ្ជាក់ជាថ្មីនូវគោលការណ៍បីរបស់ខ្លួនថា ១.កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន ២.បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍ ៣.កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើម។\nភាគីថៃ បញ្ជាក់បន្ថែមថា ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងមិនមានទៀតឡើយ៕\nប្រភព៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16082","languageVersionId":"13230","visibilityVersion":"2","versionToken":"a1.NWLVK5LIqBxcqBMn5z31peAhk6IBDOXzy7n9f3b2xPk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-24T03:02:32Z"}