{"asset":"news","key":"3886","locale":"km","id":"news:3886:km","entityId":"news:3886","canonicalUrl":"https://www.kps-tv.com/km/news/detail/3886","state":"ready","title":"កិច្ចប្រជុំ GBC ថ្ងៃទី២ បានចាប់ផ្ដើមនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ទល់នឹងខេត្តច័ន្ទបុរី","summary":"កិច្ចប្រជុំក្រុមលេខាធិការ GBC ថ្ងៃទីពីរ បានចាប់ផ្តើមនៅម៉ោង ០៩:០៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបន្តពិភាក្សាអំពីការបញ្ឈប់អរិភាព និងត្រៀមកិច្ចប្រជុំពិសេសថ្ងៃទី២៧ ខែធ្នូ។","body":"កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទីពីរ បានចាប់ផ្តើមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹក នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។\nកិច្ចប្រជុំនេះ បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។\nកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)  នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕\nប្រភព៖ ក្រសួងការពារជាតិ\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16070","languageVersionId":"13194","visibilityVersion":"2","versionToken":"a1.VIQwx_C__JEtPiZYUHb7Zfk6_zefcfJMSHMMDmjTJ-I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-25T03:09:28Z"}