# កិច្ចប្រជុំ GBC ថ្ងៃទី២ បានចាប់ផ្ដើមនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ទល់នឹងខេត្តច័ន្ទបុរី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3886>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16070","languageVersionId":"13194","visibilityVersion":"2","versionToken":"a1.VIQwx_C__JEtPiZYUHb7Zfk6_zefcfJMSHMMDmjTJ-I"}

Original publication: 2025-12-25T03:09:28Z

កិច្ចប្រជុំក្រុមលេខាធិការ GBC ថ្ងៃទីពីរ បានចាប់ផ្តើមនៅម៉ោង ០៩:០៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបន្តពិភាក្សាអំពីការបញ្ឈប់អរិភាព និងត្រៀមកិច្ចប្រជុំពិសេសថ្ងៃទី២៧ ខែធ្នូ។

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទីពីរ បានចាប់ផ្តើមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹក នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។
កិច្ចប្រជុំនេះ បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)  នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕
ប្រភព៖ ក្រសួងការពារជាតិ
សម្រួល៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


