{"asset":"news","key":"3913","locale":"km","id":"news:3913:km","entityId":"news:3913","canonicalUrl":"https://www.kps-tv.com/km/news/detail/3913","state":"ready","title":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងជួយសង្គ្រោះជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា–ថៃ","summary":"លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សួរសុខទុក្ខជនភៀសសឹក រួមមានចាស់ជរា ស្ត្រីមានផ្ទៃពោះនិងកុមារ ព្រឹកថ្ងៃទី២៦ ខែធ្នូ ដោយពាំនាំការបារម្ភពីថ្នាក់ដឹកនាំ ចែកអំណោយ និងអំពាវនាវបន្តជំនួយមនុស្សធម៌។","body":"នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជុំប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើន រួមមានចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែលបានភៀសខ្លួនមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ បន្ទាប់ពីរងការឈ្លានពានពីកងទ័ពថៃ។\n\nក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភយ៉ាងខ្លាំង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូប។\nជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រួលការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។\nស្ថិតក្នុងឱកាសដ៏មានន័យនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យបន្តផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ក្នុងស្មារតី «ខ្មែរតែមួយ ខ្មែរជួយខ្មែរ»។\nលោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងកំពុងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពាន ខណៈដៃម្ខាងទៀត កំពុងបន្តជួយសង្គ្រោះ និងថែរក្សាសុវត្ថិភាពជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹកយ៉ាងយកចិត្តទុកដាក់បំផុត។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16069","languageVersionId":"13191","visibilityVersion":"2","versionToken":"a1.IjhUwupxNw1OAqsQwf4_qRVlK4a0dpLRC-Y6J6ZnXAE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-26T05:12:16Z"}