{"asset":"news","key":"3915","locale":"km","id":"news:3915:km","entityId":"news:3915","canonicalUrl":"https://www.kps-tv.com/km/news/detail/3915","state":"ready","title":"ខ្មែរសាមគ្គីក្នុងគ្រាអាសន្ន៖ ខេត្តព្រះសីហនុនាំយកអំណោយគាំទ្រវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅបន្ទាយមានជ័យ","summary":"ខេត្តព្រះសីហនុនាំអំណោយស្បៀង ឱសថនិងសម្ភារៈដែលពលរដ្ឋបរិច្ចាគ ជូនទាហានជួរមុខទិសបន្ទាយមានជ័យនិងជនភៀសសឹក ថ្ងៃទី២៦ ខែធ្នូ ហើយនឹងបន្តចែកដល់គោលដៅផ្សេងរហូតអស់ស្តុក។","body":"នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់លោក ឌឹម វី នាយករងរដ្ឋបាលខេត្តដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ប្រគល់ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខប្រជាពលរដ្ឋ។\n\nអំណោយសប្បុរសធម៌ខាងលើ ត្រូវបានប្រគល់ជូនដល់វីរកងទ័ពដែលឈរជើងនៅទិសបន្ទាយមានជ័យ ព្រមទាំងគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរងផលប៉ះពាល់ពីស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែន។\nរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតដល់អស់ពីស្តុក ដើម្បីរួមចំណែកជួយសង្គ្រោះ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។\nក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងបន្តគាំទ្រដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើងជាបន្តបន្ទាប់។\n«ខ្មែរសាមគ្គី ខ្មែរឈ្នះ | ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន—ខឿនការពារជាតិរបស់ប្រជាជន នឹងបន្តដរាបណាការគំរាមកំហែងនៅតែមាន»","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16068","languageVersionId":"13188","visibilityVersion":"2","versionToken":"a1.ORM3yhJybNqwpZIej9-TVAFH_C70uNvCKsKcPy60CKo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-26T06:50:34Z"}