{"asset":"news","key":"3917","locale":"km","id":"news:3917:km","entityId":"news:3917","canonicalUrl":"https://www.kps-tv.com/km/news/detail/3917","state":"ready","title":"ជម្លោះកម្ពុជា-ថៃ! សម្តេចធិបតី បញ្ជាក់ជាថ្មីទៅកាន់លោក Rubio អំពីជំហរសន្តិវិធីរបស់កម្ពុជា","summary":"សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាតាមទូរសព្ទជាមួយលោក Marco Rubio យប់ថ្ងៃទី២៥ ខែធ្នូ អំពីព្រំដែនកម្ពុជា-ថៃ ហើយបញ្ជាក់ការប្តេជ្ញាគោរពកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងការណ៍គូឡាឡាំពួ ដើម្បីឈប់បាញ់ឆាប់និងសន្តិភាពយូរអង្វែង។","body":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាម៉េរិក លោក Marco Rubio នាយប់ថ្ងៃទី២៥ ខែធ្នូ ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជំនួបនេះ គឺក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។\nបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីការបរទេសអាម៉េរិក Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាម៉េរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។\n\nសម្តេចធិបតី បានប្រាប់ទៅកាន់ប្រមុខការទូតអាម៉េរិក ថា«ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែង ការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន»។\nសម្តេចធិបតី ក៏បានអះអាងពីការបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាង សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16067","languageVersionId":"13185","visibilityVersion":"2","versionToken":"a1.aA-2nMoFQGhDn7U8aZVrujlXtC2DfoLEwfk3gf3-yd0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-26T07:18:28Z"}