{"asset":"news","key":"3918","locale":"km","id":"news:3918:km","entityId":"news:3918","canonicalUrl":"https://www.kps-tv.com/km/news/detail/3918","state":"ready","title":"ពលរដ្ឋខ្មែររាប់ពាន់នាក់លើកបដា«កម្ពុជាត្រូវការសន្តិភាព»បង្ហាញពិភពលោកក្រោយថៃឈ្លានពានទឹកដី","summary":"ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្សរាប់ពាន់នាក់ដើរជើងទទេដើម្បីសន្តិភាពនៅសៀមរាប ថ្ងៃទី២៤ ខែធ្នូ ដោយលើកបដាសន្តិភាពនិងការរៀនសូត្រ អមដោយទង់ជាតិនិងទង់សាសនា។","body":"«កម្ពុជាត្រូវការសន្តិភាព-Cambodia Needs Peace» «មនុស្សជាតិត្រូវការសន្តិភាព» និង«ខ្ញុំចង់រៀន» ជាពាក្យនៅលើបដាដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់លើកឡើងបង្ហាញទៅកាន់ពិភពលោក ក្រោយពីយោធាថៃបានបើកការឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល។ ក្នុងព្រឹត្តិការណ៍ «ការដើរដោយជើងទទេដើម្បីសន្តិភាព» នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥  អ្នកចូលរួមរាប់ពាន់នាក់ មានទាំងព្រះសង្ឃ ពុទ្ធបរិសក្មេងចាស់ប្រុសស្រី និងសិស្សានុសិស្ស បាននាំគ្នាលើកបដា «កម្ពុជាត្រូវការសន្តិភាព-Cambodia Needs Peace» «មនុស្សជាតិត្រូវការសន្តិភាព» និង «ខ្ញុំចង់រៀន» អមជាមួយទង់ជាតិកម្ពុជា និងទង់សាសនា ដើម្បីបង្ហាញទៅកាន់ពិភពលោកថា «កម្ពុជាស្រឡាញ់សន្តិភាព» និង«ស្អប់ខ្ពើមសង្គ្រាម»។ \n\nម៉្យាងទៀត កម្ពុជាចង់បញ្ជូនសារដ៏ខ្លាំងក្លាតាមរយៈព្រឹត្តិការណ៍ដើរដោយជើងទទេរាប់គីឡូម៉ែត្រនេះទៅកាន់សហគមន៍អន្តរជាតិ និងភ្ញៀវទេសចរបរទេសឱ្យបានជ្រាបច្បាស់ថា៖ «ប្រជាពលរដ្ឋកម្ពុជាត្រូវការសន្តិភាព» ហើយកុមារត្រូវការការរៀនសូត្រ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16066","languageVersionId":"13182","visibilityVersion":"2","versionToken":"a1.NZpdr6hXnS38S_n70PZAbaanJLjQ5Kk-qod5zChqSDc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-26T07:24:04Z"}