{"asset":"news","key":"3920","locale":"km","id":"news:3920:km","entityId":"news:3920","canonicalUrl":"https://www.kps-tv.com/km/news/detail/3920","state":"ready","title":"ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំប្រតិភូចុះពិនិត្យគម្រោងវិនិយោគក្នុងខេត្ត","summary":"លោក ហ៊ាន សាហ៊ីប និងអភិបាលខេត្ត ម៉ាង ស៊ីណេត ចុះពិនិត្យគម្រោងទទួលការលើកទឹកចិត្តពីកម្មវិធីពិសេស ថ្ងៃទី២៦ ខែធ្នូ។ សេចក្តីរាយការណ៍រាយគម្រោងខ្សែភ្លើងនិងរឡូខ្សែកាប អាលុយមីញ៉ូម គ្រឿងសង្ហារិម និងភស្តុភារឃ្លាំងគយ។","body":"ខេត្តព្រះសីហនុ៖ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ជួបជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងប្រតិភូ ដើម្បីចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចដែលទទួលបានការលើកទឹកចិត្តក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។\n\nក្នុងដំណើរចុះពិនិត្យនេះ មានគម្រោងសំខាន់ៗរួមមាន៖\nគម្រោងទី១: រោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ របស់ក្រុមហ៊ុន Empire Electrical Cable Co., Ltd. ស្ថិតលើផ្ទៃដី ៥៦,៧៩៤ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ២៥,០០០,០០០ ដុល្លារ អាមេរិក និងបានវិនិយោគរួចប្រមាណ ២,៩៥៦,៧៥៤.៣៩ ដុល្លារ។\nគម្រោងទី២: រោងចក្រកែច្នៃអាលុយមីញ៉ូម របស់ក្រុមហ៊ុន Cambodia Kuna New Energy Co., Ltd. មានទុនវិនិយោគសរុប ៦០,០០០,០០០ ដុល្លារ លើផ្ទៃដី ៤៦,១០១ ម៉ែត្រការ៉េ ក្រុមហ៊ុនកំពុងសាងសង់រោងចក្រ និងរំពឹងបញ្ចប់ក្នុងឆ្នាំ ២០២៥។\nគម្រោងទី៣: រោងចក្រផលិត និងផ្គុំដំឡើងកៅអី ក្តាររំអិល និងសម្ភារៈរោងជាង (រទេះរុញ បំពង់ទុរយោ ឧបករណ៍បាញ់ទឹក និងសម្ភារៈបន្ទាប់បន្សំ) របស់ក្រុមហ៊ុន Bo Kang Industry (Cambodia) Co., Ltd. ស្ថិតនៅអគារ C41-8, តំបន់សេដ្ឋកិច្ចពិសេស មានផ្ទៃដី ៦,៨០០ ម៉ែត្រការ៉េ។\nគម្រោងទី៤: រោងចក្រ Cambodian Sihanoukville Bonded Warehouse Logistics Co., Ltd. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សាងសង់លើផ្ទៃដីចំនួន ១៦ ហិកតារា មានកម្មករ ៣០០ នាក់ និងមានគម្រោងពង្រីកជំហានទី៣ នៅឆ្នាំ ២០២៧។\nគម្រោងទាំង៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិពូធឿង សង្កាត់បិតត្រាំ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16065","languageVersionId":"13179","visibilityVersion":"2","versionToken":"a1.dF3r3D1yP57oNZrB0JBJSh7o5zZE-WJJDTXb56Wue_Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-26T07:55:02Z"}