{"asset":"news","key":"3929","locale":"km","id":"news:3929:km","entityId":"news:3929","canonicalUrl":"https://www.kps-tv.com/km/news/detail/3929","state":"ready","title":"ស្ថានទូតម៉ាឡេស៊ីប្រាប់ពលរដ្ឋខ្លួនឱ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅព្រំដែនកម្ពុជាខណៈថៃបាញ់ប្រហារកាន់តែខ្លាំង","summary":"តាម Bernama ថ្ងៃទី២៦ ខែធ្នូ ស្ថានទូតម៉ាឡេស៊ីណែនាំពលរដ្ឋក្នុងកម្ពុជាឱ្យចៀសវាងដំណើរមិនចាំបាច់ទៅខេត្តព្រំដែន៦ តាមដានប្រភពព័ត៌មានទុកចិត្តបាន និងអនុវត្តតាមការណែនាំមូលដ្ឋាន។","body":"ស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញ បានសារព្រមានដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅខេត្តព្រំដែនកម្ពុជានៅជាប់ប្រទេសថៃ ខណៈថៃបង្កើនការវាយប្រហារលើកម្ពុជាកាន់ខ្លាំង។ សម្រាប់ខេត្តដែលស្ថានទូតម៉ាឡេស៊ីដាក់ក្នុងសេចក្តីណែនាំចៀសវាងការធ្វើដំណើរទៅនោះមានដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង និងខេត្តពោធិ៍សាត់ ដែលជាតំបន់សមរភូមិផ្ទុះការវាយប្រហារខ្លាំងពីយោធាសៀម។\nតាមការផ្សាយរបស់ The Star កាលពីថ្ងៃសុក្រ, ស្ថានទូតបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរលើទំព័រ Facebook ថា៖ «ប្រជាពលរដ្ឋម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជា ត្រូវបានណែនាំឱ្យតាមដានព័ត៌មានតាមរយៈប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងការជូនដំណឹងនានា ដែលចេញដោយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាល»។ គួររំលឹកថា ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាលើកទី២ កាលពីថ្ងៃទី០៧ ខែធ្នូ ខណៈបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានថៃហែកចោលដោយគ្មានការញញើតអីបន្តិចសោះ។ សកម្មភាពឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យពលរដ្ឋកម្ពុជាជាង៣០នាក់ស្លាប់និងរាប់សែននាក់រត់ភៀសខ្លួន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16058","languageVersionId":"13158","visibilityVersion":"2","versionToken":"a1.fcDj01Q7IoBfckm7RP8htBTW1TIw0rQmHTPgd4GRhKw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":["https://www.thestar.com.my/aseanplus/aseanplus-news/2025/12/26/the-malaysian-embassy-in-cambodia-advises-malaysians-to-avoid-border-areas"],"publishedAt":"2025-12-27T02:55:36Z"}