# ស្ថានទូតម៉ាឡេស៊ីប្រាប់ពលរដ្ឋខ្លួនឱ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅព្រំដែនកម្ពុជាខណៈថៃបាញ់ប្រហារកាន់តែខ្លាំង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3929>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16058","languageVersionId":"13158","visibilityVersion":"2","versionToken":"a1.fcDj01Q7IoBfckm7RP8htBTW1TIw0rQmHTPgd4GRhKw"}

Original publication: 2025-12-27T02:55:36Z

តាម Bernama ថ្ងៃទី២៦ ខែធ្នូ ស្ថានទូតម៉ាឡេស៊ីណែនាំពលរដ្ឋក្នុងកម្ពុជាឱ្យចៀសវាងដំណើរមិនចាំបាច់ទៅខេត្តព្រំដែន៦ តាមដានប្រភពព័ត៌មានទុកចិត្តបាន និងអនុវត្តតាមការណែនាំមូលដ្ឋាន។

ស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញ បានសារព្រមានដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅខេត្តព្រំដែនកម្ពុជានៅជាប់ប្រទេសថៃ ខណៈថៃបង្កើនការវាយប្រហារលើកម្ពុជាកាន់ខ្លាំង។ សម្រាប់ខេត្តដែលស្ថានទូតម៉ាឡេស៊ីដាក់ក្នុងសេចក្តីណែនាំចៀសវាងការធ្វើដំណើរទៅនោះមានដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង និងខេត្តពោធិ៍សាត់ ដែលជាតំបន់សមរភូមិផ្ទុះការវាយប្រហារខ្លាំងពីយោធាសៀម។
តាមការផ្សាយរបស់ The Star កាលពីថ្ងៃសុក្រ, ស្ថានទូតបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរលើទំព័រ Facebook ថា៖ «ប្រជាពលរដ្ឋម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជា ត្រូវបានណែនាំឱ្យតាមដានព័ត៌មានតាមរយៈប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងការជូនដំណឹងនានា ដែលចេញដោយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាល»។ គួររំលឹកថា ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាលើកទី២ កាលពីថ្ងៃទី០៧ ខែធ្នូ ខណៈបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានថៃហែកចោលដោយគ្មានការញញើតអីបន្តិចសោះ។ សកម្មភាពឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យពលរដ្ឋកម្ពុជាជាង៣០នាក់ស្លាប់និងរាប់សែននាក់រត់ភៀសខ្លួន៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


