{"asset":"news","key":"3945","locale":"km","id":"news:3945:km","entityId":"news:3945","canonicalUrl":"https://www.kps-tv.com/km/news/detail/3945","state":"ready","title":"ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ","summary":"តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាម៉េរិកថ្ងៃទី២៧ ខែធ្នូ លោកMarco Rubioស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ និងអំពាវនាវឱ្យគោរពការប្តេជ្ញាចិត្តភ្លាមៗ ព្រមទាំងអនុវត្តពេញលេញតាមលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។","body":"បើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នេះបើតាមការលើកឡើងរបស់ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ។\nសេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា \"យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ\"។\nសូមបញ្ជាក់ដែរថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16047","languageVersionId":"13125","visibilityVersion":"2","versionToken":"a1.yUNUcDQ1EUrnMAOGKoWrNVEl5y8uNgG1j6eXp9Wul6Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T03:10:15Z"}