{"asset":"news","key":"3948","locale":"km","id":"news:3948:km","entityId":"news:3948","canonicalUrl":"https://www.kps-tv.com/km/news/detail/3948","state":"ready","title":"អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គាំទ្របទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ","summary":"លោកស្រីផាម ធូហាងបានស្វាគមន៍សេចក្តីថ្លែងការណ៍រួមGBCរបស់កម្ពុជានិងថៃនាថ្ងៃទី២៧ ខែធ្នូ។ វៀតណាមជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀង និងបន្តចរចាដោះស្រាយវិវាទដោយសន្តិវិធី។","body":"កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាង (Pham Thu Hang) ឱ្យដឹងថា វៀតណាមសូមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយបានឯកភាពគ្នាលើបទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ។\nរដ្ឋាភិបាលវៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្តការចរចាដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16045","languageVersionId":"13119","visibilityVersion":"2","versionToken":"a1.skQz5OOPikThRaSDGxGhKwCsJJ90Th8s1W9md0f4-40"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T04:27:13Z"}