# អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គាំទ្របទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3948>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16045","languageVersionId":"13119","visibilityVersion":"2","versionToken":"a1.skQz5OOPikThRaSDGxGhKwCsJJ90Th8s1W9md0f4-40"}

Original publication: 2025-12-28T04:27:13Z

លោកស្រីផាម ធូហាងបានស្វាគមន៍សេចក្តីថ្លែងការណ៍រួមGBCរបស់កម្ពុជានិងថៃនាថ្ងៃទី២៧ ខែធ្នូ។ វៀតណាមជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀង និងបន្តចរចាដោះស្រាយវិវាទដោយសន្តិវិធី។

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាង (Pham Thu Hang) ឱ្យដឹងថា វៀតណាមសូមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយបានឯកភាពគ្នាលើបទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ។
រដ្ឋាភិបាលវៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្តការចរចាដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


