{"asset":"news","key":"3949","locale":"km","id":"news:3949:km","entityId":"news:3949","canonicalUrl":"https://www.kps-tv.com/km/news/detail/3949","state":"ready","title":"ចិនសម្របសម្រួលវេទិកាត្រីភាគី៖ កម្ពុជា–ថៃ–ចិន ពិភាក្សាស្ថានការណ៍ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង","summary":"ក្រសួងការបរទេសបញ្ជាក់ថា លោកប្រាក់ សុខុននឹងចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិន នៅយូណានថ្ងៃទី២៨–២៩ ខែធ្នូ តាមការអញ្ជើញរបស់លោកវ៉ាង យី ដើម្បីជំរុញការជឿទុកចិត្ត បន្ថយភាពតានតឹង និងស្តារសន្តិភាពតាមព្រំដែន។","body":"កិច្ចប្រជុំត្រីភាគីរវាង កម្ពុជា–ថៃ–ចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៨–២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពីសំណាក់ភាគីចិន។\n\nឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។\nយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយស្មារតីស្ថាបនា និងភាពស្មោះត្រង់ ស្តីពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ។\nប្រភពដដែលបានបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសចិន ក្នុងនាមជាម្ចាស់ផ្ទះ និងជាភាគីសម្របសម្រួល ដែលបានផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា ព្រមទាំងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។\nជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់ជំហរយ៉ាងមុតមាំ ក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងអស់ តាមមធ្យោបាយសន្តិវិធី តាមរយៈការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16044","languageVersionId":"13116","visibilityVersion":"2","versionToken":"a1.AqsuCn1Kui_nymKFSNC16ivcdOozJaZ3Xq5GPagxAhA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T04:34:55Z"}