{"asset":"news","key":"3955","locale":"km","id":"news:3955:km","entityId":"news:3955","canonicalUrl":"https://www.kps-tv.com/km/news/detail/3955","state":"ready","title":"ការគោរព និងស្រលាញ់វប្បធម៌ និងមរតកជាតិខ្មែរ តាមរយៈភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរ","summary":"ភ្ញៀវឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរនៅអង្គរ បង្ហាញការចាប់អារម្មណ៍លើវប្បធម៌ និងការផ្សព្វផ្សាយតម្លៃមរតកកម្ពុជា តាមសេចក្ដីរាយការណ៍។","body":"ទិដ្ឋភាពភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរនាពេលនេះ មិនត្រឹមតែបង្កើតភាពស្រស់ស្អាតផ្នែកសិល្បៈទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពី ការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។\nថ្មីៗនេះ ភ្ញៀវបរទេសឥណ្ឌាមានចំនួនកើនឡើងគួរអោយកត់សំគាល់ ខណៈពួកគេស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណតំបន់ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។\nទិដ្ឋភាពនេះបង្ហាញពី ការស្រលាញ់ និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃ អត្តសញ្ញាណវប្បធម៌ជាតិ ចំពោះភ្ញៀវអន្តរជាតិ។\nអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់ កាយវិការ និងការបត់បែនតាមទំរង់ប្រពៃណីខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ និងបង្ហាញពី កិត្តិយស និងតម្លៃមរតកវប្បធម៌កម្ពុជា ក្នុងសម័យទំនើប។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16040","languageVersionId":"13104","visibilityVersion":"2","versionToken":"a1.vPFfEpOE7aYhQOisRNHV5bBczNSD0N0hvlBZS5bf7-c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T07:28:24Z"}