{"asset":"news","key":"3958","locale":"km","id":"news:3958:km","entityId":"news:3958","canonicalUrl":"https://www.kps-tv.com/km/news/detail/3958","state":"ready","title":"ចិនស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ២០ លានយ័ន និងដឹកនាំកិច្ចពិភាក្សាសន្តិភាពនៅយូណាន","summary":"ឯកអគ្គរដ្ឋទូត Wang Wenbin លើកឡើងពីការគាំទ្របទឈប់បាញ់ និងជំនួយបន្ទាន់២០លានយ័នដល់កម្ពុជា ខណៈចិនរៀបចំជំនួបត្រីភាគីនៅយូណាន។","body":"ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរាជទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមផ្លូវការរបស់លោក នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះថា សន្តិភាពគឺជាក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃ ព្រមទាំងជាគោលបំណងដ៏ជាប់លាប់របស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។\nជាមួយគ្នានេះ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន កំពុងដឹកនាំកិច្ចជួបប្រជុំត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីតំណាងយោធានៃប្រទេសទាំងបី។\nភាគីចិនសូមស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន។ ចិននឹងបន្តដើរតួនាទីវិជ្ជមាន និងស្ថាបនា ក្នុងការគាំទ្រការអនុវត្តបទឈប់បាញ់ ការកសាងការជឿទុកចិត្ត និងការលើកកម្ពស់សន្តិភាពយូរអង្វែង។\nឯកឧត្តមបានបញ្ជាក់បន្ថែមថា ចាប់តាំងពីការកើតមានជម្លោះតាមព្រំដែនមក ចិនគឺជាប្រទេសដំបូងគេ និងជាប្រទេសដែលបានផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជា ដែលបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងប្រទេសទាំងពីរ។\nដើម្បីជួយដល់ជនភៀសសឹក និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះនេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ មានតម្លៃ ២០ លានយ័ន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួយជាបឋមបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និងស្បៀងអាហារចាំបាច់មួយចំនួន ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។\nចិនបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគាំទ្រសន្តិភាព ការសន្ទនាដោយសន្តិវិធី និងស្ថិរភាពក្នុងតំបន់ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា និងថៃជាបន្តទៀត។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16039","languageVersionId":"13101","visibilityVersion":"2","versionToken":"a1.jcuj2-RlP4eN5kfbPZ97n7M_vmmC1lsQLwECcl8e3RQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T08:28:51Z"}