{"asset":"news","key":"3959","locale":"km","id":"news:3959:km","entityId":"news:3959","canonicalUrl":"https://www.kps-tv.com/km/news/detail/3959","state":"ready","title":"អគ្គស្នងការនគរបាលជាតិសួរសុខទុក្ខ និងឧបត្ថម្ភនគរបាលរបួសនៅមន្ទីរពេទ្យកម្ពុជា–ព្រះកុសុមៈ","summary":"ថ្ងៃទី២៨ ធ្នូ ២០២៥ លោក ស ថេត ចុះសួរសុខទុក្ខនគរបាលរបួស នាំការផ្ដាំផ្ញើពីលោក ហ៊ុន ម៉ាណែត និងលោក ស សុខា ព្រមទាំងសម្ភារៈនិងថវិកាឧបត្ថម្ភ។","body":"ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងនាំយកសម្ភារៈ ថវិកាឧបត្ថម្ភ ជូនវីរនគរបាលជាតិ ដែលបានរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ខណៈកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ព្រះកុសុមៈ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។\nនាយឧត្តមសេនីយ៍ ស ថេត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលជាតិ ព្រមទាំងសូមជូនពរឱ្យឆាប់បានជាសះស្បើយពីរបួស។\nឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។\nក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់របស់កងកម្លាំងនគរបាលជាតិក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលជាការលះបង់ដ៏ធំធេងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន។\nក្នុងឱកាសនោះផងដែរ តាមរយៈនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បាននាំយកថវិកា និងថវិការបស់នាយកដ្ឋាននគរបាលទេសចរណ៍ផ្តល់ជូនដល់វីរនគរបាលជាតិផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16038","languageVersionId":"13098","visibilityVersion":"2","versionToken":"a1.YUgkOiXnXLLqr8HJEn2K__G3M5wC2E-PYg7b6ooSSOk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-28T08:43:08Z"}