{"asset":"news","key":"3962","locale":"km","id":"news:3962:km","entityId":"news:3962","canonicalUrl":"https://www.kps-tv.com/km/news/detail/3962","state":"ready","title":"២៧ឆ្នាំក្រោយសង្គ្រាម៖ សន្តិភាព និងឯកភាពជាតិ កើតចេញពីនយោបាយ “ឈ្នះ–ឈ្នះ”","summary":"កម្ពុជារំឭកទិវាសន្តិភាព និងខួប២៧ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ពីថ្ងៃទី២៩ ធ្នូ ១៩៩៨ ដល់ថ្ងៃទី២៩ ធ្នូ ២០២៥ តាមរយៈនយោបាយឈ្នះ–ឈ្នះ។","body":"ភ្នំពេញ៖ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និង ខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលសម្រេចបានតាមរយៈ ការអនុវត្តប្រកបដោយជោគជ័យនយោបាយ “ឈ្នះ–ឈ្នះ”។\nព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាចំណុចបញ្ចប់ទាំងស្រុងនៃសង្គ្រាមស៊ីវិលដ៏វែងឆ្ងាយនៅកម្ពុជា និងជាចំណុចចាប់ផ្តើមនៃយុគសម័យសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។\n\nក្នុងឱកាសដ៏មានន័យនេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានសម្ដែងនូវការដឹងគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ “ឈ្នះ–ឈ្នះ” ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាពពេញលេញ ឯកភាពជាតិ និងការរីកចម្រើនជាបន្តបន្ទាប់។\nចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល ២៧ឆ្នាំនៃសន្តិភាព ត្រូវបានចាត់ទុកជាមូលដ្ឋានរឹងមាំសម្រាប់ការកសាងប្រទេស និងការអភិវឌ្ឍអនាគតដ៏រុងរឿងរបស់កម្ពុជា។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16036","languageVersionId":"13092","visibilityVersion":"2","versionToken":"a1.E_pXzAyQOP219g0Ul3RzgEt2HsNi_anTLnfIxmdJiBo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-29T02:42:51Z"}