{"asset":"news","key":"3965","locale":"km","id":"news:3965:km","entityId":"news:3965","canonicalUrl":"https://www.kps-tv.com/km/news/detail/3965","state":"ready","title":"ខេត្តព្រះសីហនុបន្តផ្ដល់ស្បៀង ថ្នាំពេទ្យ និងសម្ភារៈជូនកងទ័ពនិងជនភៀសសឹកនៅព្រះវិហារ","summary":"ថ្ងៃទី២៩ ធ្នូ ២០២៥ លោក នៃ គង់ តំណាងលោក ម៉ាង ស៊ីណេត នាំស្បៀង ថ្នាំពេទ្យ និងសម្ភារៈដែលប្រជាពលរដ្ឋខេត្តព្រះសីហនុបរិច្ចាគ ជូនកងទ័ពនិងរដ្ឋបាលខេត្តព្រះវិហារ។","body":"នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដោយ លោក នៃ គង់ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពដែនដីនៅសមរភូមិមុខ ព្រមទាំងប្រគល់ជូនដល់ រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការចាត់ចែងបន្តជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងត្រូវការជំនួយជាបន្ទាន់។\n\nអំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ នឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀត រហូតអស់ពីស្តុកដែលមាន។\nក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្តជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើង។\n«ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន។ ខឿនការពារជាតិរបស់ប្រជាជន នឹងបន្តដរាបណាការគំរាមកំហែងនៅតែមាន» ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16034","languageVersionId":"13086","visibilityVersion":"2","versionToken":"a1.R5Zzk1_6v07yuDtpSpyLEXyLe5_2fKhrkQ_8M7Kv9Sk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-29T04:06:40Z"}