# ព្រះសង្ឃ៧វត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់កម្ពុជា នៅវត្តក្រោម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3974>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16027","languageVersionId":"13065","visibilityVersion":"2","versionToken":"a1.e39FrHutsb7tfLmBrtWfov7GYHi_NVJTRzVpQkaz7dw"}

Original publication: 2025-12-29T13:27:46Z

ព្រះសង្ឃពី៧វត្តនិងរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីបួងសួងសន្តិភាពនៅវត្តក្រោម ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត។ ពិធីបង្ហាញសាមគ្គីភាព និងលើកកម្ពស់វប្បធម៌សន្តិភាព ក្នុងខួបសន្តិភាព២៧ឆ្នាំ។

(ខេត្តព្រះសីហនុ)៖ ព្រះសង្ឃចំនួន៧វត្ត បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់កម្ពុជា នៅវត្តក្រោម ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
ពិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការសាមគ្គីភាពរវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយដោះជម្លោះដោយសន្តិវិធី ដោយមិនប្រើកម្លាំងយោធា អាវុធ រឺអំពើហិង្សាឡើយ។ ម្យ៉ាងផ្ញើរសារទៅកាន់សហគមន៍អន្តរជាតិឲ្យបានឃើញថា កម្ពុជាជ្រើសរើសវិធីសន្តិភាពដោះស្រាយទោះក្នុងកាលៈទេសៈណាក៏ដោយ។
បន្ថែមពីនោះ ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
គូសបញ្ជាក់ដែរថា ពិធីនេះធ្វើឡើងស្របពេលប្រទេសកម្ពុជាកំពុងប្រារព្ធខួបលើកទី២៧ នៃទិវាសន្តិភាពនៅកម្ពុជា ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម៕

ដោយ៖ ចិន្តា ទីទិ
រូបភាព៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


