# អាជ្ញាធរមីនអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3979>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16025","languageVersionId":"13059","visibilityVersion":"2","versionToken":"a1.R9Iys-iejQzBwvCp1zmKtPqiGxBc1SlVvrr-wIDFScY"}

Original publication: 2025-12-30T02:51:39Z

អាជ្ញាធរមីនអំពាវនាវកុំចូលតំបន់សង្ស័យមានគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវសាកសួរអាជ្ញាធរមុនចូល។ បើឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុសង្ស័យ កុំប៉ះ កែច្នៃ គប់ ដំ ឬចល័ត ហើយរាយការណ៍ភ្លាម។

សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាលនេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរមីន ។
អាស្រ័យដូចនេះបើសិនបងប្អូនទាំងអស់នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ 012 800 473 - 011 38 39 37 - 097 489 5600 - 066 612 613 - 063 96 34 99 ។
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


