{"asset":"news","key":"3981","locale":"km","id":"news:3981:km","entityId":"news:3981","canonicalUrl":"https://www.kps-tv.com/km/news/detail/3981","state":"ready","title":"ចិនប្រកាសត្រៀមខ្លួនជាស្រេចក្នុងការជួយឃ្លាំមើលបទឈប់បាញ់កម្ពុជា-ថៃ","summary":"ឯកអគ្គរដ្ឋទូត WANG Wenbin បានបញ្ជាក់នៅថ្ងៃទី២៩ ខែធ្នូថា ចិនត្រៀមផ្ដល់ជំនួយចាំបាច់ រួមទាំងការតាមដានបទឈប់បាញ់ ជំនួយមនុស្សធម៌ និងការដោះមីន ក្រោយជំនួបត្រីភាគីនៅ Yunnan និងសង្ឃឹមលើការផ្សះផ្សាកម្ពុជា–ថៃ។","body":"ប្រទេសចិនប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ រួមទាំងការតាមដានបទឈប់បាញ់ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការដោះមីន។ នេះបើតាមឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែធ្នូ។\nការបញ្ជាក់របស់ឯកឧត្តម វ៉ាង វិនពីន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅទឹកដីខេត្ត Yunnan រវាងកម្ពុជា ចិន និងថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ដោយភាគីទាំង៣ បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់ និងការស្តារទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរឡើងវិញ ក្រោយពីប្រទេសថៃបានបើកការឈ្លានពានទឹកដីកម្ពុជាតាំងពីថ្ងៃទី០៧ ខែធ្នូ។\nខ្លឹមសារអត្ថបទដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញក្តីសង្ឃឹមថា ការជួបជុំគ្នានៅពេលនេះ នឹងព្យាបាលរបួសដែលបង្កឡើងដោយជម្លោះ ដករបាំងនៅក្នុងចិត្តរបស់គ្នាទៅវិញទៅមក ហើយពិតជាសម្រេចបាននូវការផ្សះផ្សាឡើងវិញ។ មានតែដូច្នេះទេ ទើបអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងថៃបាន ហើយឆ្លុះបញ្ចាំងពីការចង់បានរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់។\nឯកឧត្តមឯកអគ្គរដ្ឋទូតចិនសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការជានិច្ចដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ថៃ ហើយប្រទេសចិនទន្ទឹងរង់ចាំ និងជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមករកផ្លូវដូចដើមវិញ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16024","languageVersionId":"13056","visibilityVersion":"2","versionToken":"a1.WqrVDqOVqefrQJ2VYM8_ibqYmgOiojV8d0P8VnLlYas"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-30T03:22:14Z"}