{"asset":"news","key":"3984","locale":"km","id":"news:3984:km","entityId":"news:3984","canonicalUrl":"https://www.kps-tv.com/km/news/detail/3984","state":"ready","title":"ប្រជានេសាទរីករាយ ខណៈឆ្នាំនេះទិន្នផលត្រីកើនឡើង ដោយសារក្រសួងកសិកម្មអនុវត្តច្បាប់ជលផលប្រកបដោយប្រសិទ្ធភាព","summary":"ប្រជានេសាទនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ថាទិន្នផលត្រីឆ្នាំនេះកើនឡើង ហើយចាត់ទុកការអនុវត្តច្បាប់ជលផលតឹងរឹងជាកត្តាសំខាន់។ ពួកគាត់ស្នើឱ្យអាជ្ញាធរនិងក្រសួងកសិកម្មបន្តអនុវត្ត ដើម្បីភាពសម្បូរបែបនិងចីរភាព។","body":"ទិន្នផលត្រីនៅឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជានេសាទនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានបង្ហាញក្ដីសប្បាយរីករាយ។ ពួកគាត់បានលើកឡើងថា ដោយសារការអនុវត្តច្បាប់ជលផលយ៉ាងតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យធនធានត្រីកើនឡើង ហើយក៏បានផ្តល់ឱកាសការងារឲ្យពួកគាត់អាចរកប្រាក់ចំណូលបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់។\nក្នុងនាមជាប្រជានេសាទ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងកសិកម្ម ដែលបានអនុវត្តច្បាប់ជលផលយ៉ាងម៉ឺងម៉ាត់ ធ្វើឲ្យទិន្នផលត្រីកើនឡើង។ ជាមួយគ្នានេះផងដែរ ពួកគាត់សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្ម បន្តអនុវត្តច្បាប់ជលផលឲ្យបានតឹងរឹងបន្ថែមទៀត ដើម្បីធានាឱ្យធនធានជលផលក្នុងប្រទេសកម្ពុជាកាន់តែសម្បូរបែប និងចីរភាព៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16022","languageVersionId":"13050","visibilityVersion":"2","versionToken":"a1.YemB50Qk7IpbiJvl-Ibl-5BVxyf2ra9upAWbvKdRhs0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-30T04:11:06Z"}